HEINEKEN Cambodia’s Post

Lights Off Tonight for Earth Hour 2025 🌍 [English Below] ថ្ងៃនេះគឺជាទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលជាការរំលឹកថា រាល់សកម្មភាពនីមួយៗដើម្បីនិរន្តរភាពសម្រាប់ភពផែនដីគឺមានសារៈសំខាន់។ នៅ ក្រុមហ៊ុន ហ៊ិននីគែនខេមបូឌា យើងប្តេជ្ញាបន្តបង្កើតផលវិជ្ជមានដល់បរិស្ថានរបស់យើងជារៀងរាល់ថ្ងៃ។ យប់នេះផងដែរ ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ យើងនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយម៉ោងសម្រាប់ភពផែនដីជាមួយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដោយបិទភ្លើងដែលមិនចាំបាច់នៅក្រុមហ៊ុនរបស់យើងដើម្បីគាំទ្រការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងដើម្បីផែនដីយើង។ 🌱 នេះជាទិដ្ឋភាពនៃក្រុមហ៊ុនរបស់យើង ដែលបានចូលរួមបិទភ្លើង តំណាងឱ្យភាពរួបរួមសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ! តាមរយៈសកម្មភាពតូចៗ យើងក៏អាចរួមគ្នាបង្កើតផលវិជ្ជមានធំមួយ ដើម្បីធ្វើឱ្យកម្ពុជាកាន់តែប្រសើរ។ 🌏💚 ————x———— Today is Earth Hour Day, a reminder that every action for sustainability matters. At HEINEKEN Cambodia, we are committed to creating a positive impact on our environment every day. Tonight, from 8:30 PM to 9:30 PM, we’re joining the Earth hour with millions around the world by turning off the non-essential lights at the brewery to support energy conservation and a healthier planet. 🌱 Here’s a glimpse of our HEINEKEN Cambodia Brewery going dark in solidarity with this powerful global movement. Together, our small actions can make a big impact to #BrewABetterCambodia. 🌏💚 #HEINEKENCambodia #EarthHour #TogetherForABetterCambodia

To view or add a comment, sign in

Explore topics