jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
អត្ថបទសង្ខេបសំខាន់ៗរបស់ស្ថានទូត

ឯកអគ្គរដ្ឋទូត Williamson ដឹកនាំទិវាចងចាំចំពោះពួកខ្មែរក្រហម

វិទ្យាល័យហ៊ុន សែន អង្គស្នួល
ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៩

Ambassador Williamson leads day of Khmer Rouge remembrance. 
Ambassador Clint Williamson (first from right) distributes books to students with DC-Cam Director Youk Chhang (second from right) as a female journalist asks him about the project. រូបពង្រីក   
នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០០៩ លោក​ឯកអគ្គ​រដ្ឋទូត​គោចរសហ​រដ្ឋអាមេ​រិក Clint Williamson បាន​អញ្ជើញ​ទៅដល់​វិទ្យា​ល័យ​ហ៊ុន សែន​អង្គស្នួល ដើម្បី​ថ្លែងទៅ​កាន់​សិស្ស គ្រូ និង​នាយក​សាលា ដែល​មកពី​សា​លារៀន​ចំនួន ១៦ នៅ​ខេត្ត​កណ្តាល។ សំរាប់​ប្រជា​ជន​កម្ពុជា ថ្ងៃទី ២០ ឧសភា​គឺជាទិវា​ចងចាំ ដោយ​គេ​ហៅ​ម្យ៉ាងទៀត​ថា “ទិវា​ចងកំហឹង” ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់ពួក​ខ្មែរ​ក្រហម។

ដោយថ្លែងទៅកាន់​សិស្ស​វិទ្យា​ល័យដែល​មក​កក​កុញ លោក​ឯកអគ្គ​រដ្ឋទូត Williamson បាន​មាន​ប្រសាសន៍​ថា លោក​មានការ​យល់​ចិត្ត​ប្រជាជន​កម្ពុជា​ក្មេងៗ​ ។ លោក​បាន​មាន​ប្រសាសន៍​បន្តថា “ក្នុង​សម័យ​ខ្មែរ​ក្រហម​ ខ្ញុំ​មានអាយុ​ស្មើអ្នក​ទាំង​អស់គ្នា។ មនុស្ស​ជាច្រើន​ចង់បំភ្លេច​ការ​ឈឺចាប់ តែ​យើងមិន​អាចបំភ្លេច​បាន​ទេ។ រដ្ឋាភិបាល​អាមេរិក​មាន​មោទន​ភាពនឹង​ជួយ។” (អត្ថបទទាំងមូល)  

ពត៌មានថ្មីៗពីស្ថានទូត

Ambassador Charles Salmon's lecture on US policy under Obama Administration 
លោកឯកអគ្គរដ្ឋទូត Charles Salmon ថ្លែង​ពីគោល​នយោបាយ​ការបរទេស​ទៅកាន់​និស្សិត​ថ្នាក់​បណ្ឌិត នៅរាជបណ្ឌិតសភា

រាជបណ្ឌិតសភា ភ្នំពេញ
ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៩

នៅថ្ងៃទី ១៩ ឧសភា លោកឯក​អគ្គរដ្ឋទូត Charles Salmon បាន​ធ្វើបឋក​ថាមួយ​ស្តីពីគោល​នយោបាយ​ការ​បរទេស​ថ្មីរបស់​រដ្ឋការ​លោក​ប្រធានា​ធិបតីអូបា​ម៉ា នៅរាជ​បណ្ឌិត​សភា​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ។ លោក​​ឯក​អគ្គរដ្ឋ​ទូតបាន​​ថ្លែងទៅ​កាន់​សាស្រ្តាចារ្យ​និងបេក្ខជន​ថ្នាក់បណ្ឌិត​របស់វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា ។(អត្ថបទទាំងមូល)     

 Access Microscholarship Winners from Battambang Province
ស្ថានទូតអាមេរិកជំរុញការ​សិក្សា​ភាសា​អង់គ្លេស​នៅខេត្ត​បាត់ដំបង​ តាមរយៈ​កម្មវិធី​អាហារូបករណ៍
ខ្នាត​តូចផ្នែក​ភាសា​អង់គ្លេស សំរាប់​សិស្ស​ស្ថិតក្នុង​ស្ថាន​ភាពខ្សត់​ខ្សោយ

ខេត្តបាត់ដំបង
ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០០៩

នៅថ្ងៃទី ៥ ខែឧសភា មន្ត្រីផ្នែកកិច្ចការ​សាធារណៈ​របស់ស្ថាន​ទូតបាន​ធ្វើដំណើរ​ទៅកាន់ខេត្ត​បាត់ដំបង ដើម្បី​ប្រគល់​វិញ្ញាបន​ប័ត្រ​ដល់សិស្ស​ទទួល​អាហារូបករណ៍​ខ្នាតតូច​ផ្នែកភាសា​អង់គ្លេស (Access Microscholarship) នៅ​ឆ្នាំនេះ នៅ​ក្នុងតំបន់​នេះ។  (អត្ថបទទាំងមូល)         

ក្រសួងមហាផ្ទៃបង្ហាញ​យុទ្ធ​សាស្រ្ត​ប្រឆាំង​នឹងជំងឺ​អេដស៍ ដែល​ទ្រទ្រង់​ដោយទីភ្នាក់​ងារសហ​រដ្ឋអាមេ​រិក​សំរាប់​ការអភិវឌ្ឍ​អន្តរជាតិ

ក្រសួងមហាផ្ទៃ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០០៩

Plan for response to HIV/AIDS 2009 
  រូបពង្រីក
ក្រសួងមហាផ្ទៃបាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​ថ្មី សំរាប់​រយៈ​ពេល ៥ ឆ្នាំ ដើម្បី​ឆ្លើយតប​នឹងការ​ប្រែប្រួល​​នៃ​ជំងឺ​អេដស៍ នៅ​កម្ពុជា។ ក្រសួង​បាន​បង្ហាញ​យុទ្ធសាស្រ្ត​នេះកាល​ពីថ្ងៃទី ៣០ ខែ​ឧសភា នៅ​សណ្ឋា​គារកាំ​បូឌី​យ៉ា​ណា ក្នុង​ក្រុង​ភ្នំពេញ ដោយ​មានអ្នក​ចូលរួម​ជាង ១៥០ នាក់​ជាសមា​ជិករដ្ឋា​ភិបាល កង​កំលាំង​នគរ​បាល និង​ជាមន្រ្តី​រាជការ។(អត្ថបទទាំងមូល)

        

 GPOI Lanes Training
វគ្គ​បណ្តុះបណ្តាល​ស្តីពី​គំនិត​ផ្តួចផ្តើម​ប្រតិបត្តិការ​សន្តិភាព​ពិភពលោក និង​ការ​ចូលរួម​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​របស់​សហប្រជាជាតិ​នៅ​ពេល​អនាគត

វិទ្យាស្ថាន​ថែ​រក្សា​សន្តិភាព ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ

          នៅ​ឯ​វិទ្យាស្ថាន​ថែ​រក្សា​សន្តិភាព ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ស្រុក​ឧត្តុង្គ កងយោធពល​ខេមរភូមិន្ទ​កំពុងតែ​ចូលរួម​ក្នុង​ការ​ហ្វឹកហ្វឺន​លើក​ទី​ ២ ក្រោម​គំនិត​ផ្តួចផ្តើម​ប្រតិបត្តិការ​សន្តិភាព​ពិភពលោក (GPOI) ។ (​អត្ថបទ​ទាំងមូល​)

លោកភារធារី Theodore Allegra បាន​ថ្លែង​ពី​បញ្ហា​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​នៅ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ភ្នំពេញ
ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០០៩

លោក​ភារធារី Theodore Allegra បាន​ចូលរួម​ក្នុងពីធី​មួយ​រៀបចំ​ដោយ​ការិយាល័យ​អង្គការ UNESCO នៅ​កម្ពុជា និង​គណៈកម្មាធិការ​អ្នក​កាសែត​កម្ពុជា ដោយ​មាន​បំណង​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ ២០០៩​។ ពិធី​នោះ​ចូលរួម​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ មន្រ្តី​មកពី​សហគមន៍​​អន្តរជាតិ ព្រម​ទាំងអ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ចំនួន​ជាង ១០០ នាក់។  (​អត្ថបទ​ទាំងមូល​)

(​អត្ថបទ​ផ្សេង​ៗ​ទៀត​)


ឯកអគ្គរដ្ឋទូត
ពត៌មាន​ចុង​ក្រោយពី​ស្ថានទូត
ថ្ងៃ​ឈប់​សំរាករបស់​ស្ថានទូត
មន្ដ្រី​សំខាន់​ៗ
សេវា​ទិដ្ឋាការ

ការិយាល័យ

ពត៌មាន​ពី​វ៉ាស៊ីតោន
នយោបាយ​និង​បញ្ហា
ឱកាស​ក្នុង​ការ​សិក្សា
មជ្ឈមណ្ឌល​ធនធានពត៌មាន

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក
  翻译: